top of page

៥សំនួរសំខាន់ៗ ដែលអ្នកចាំបាច់ត្រូវសួរខ្លួនឯងមុនចាប់ផ្ដើមអាជីវកម្ម!

  • Writer: Mr.Sokhim
    Mr.Sokhim
  • Jan 28, 2020
  • 1 min read

តើអ្នកមានជំនឿចិត្តថាអ្នកអាចបង្កើតអាជីវកម្មដែលទទួលបានជោគជ័យ?តើអ្នកត្រូវការអ្វីខ្លះដើម្បីចាប់ផ្តើមអាជីវកម្មអោយទទួលបានជោគជ័យ?

សូមធ្វើការឆ្លើយសំណួរទាំងប្រាំពីរនេះដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានគ្រប់គ្រាន់ដើម្បីបង្កើតផ្លូវឆ្ពោះទៅមុខមួយច្បាស់លាស់និងជួយចាប់ផ្តើមការបណ្តាក់ទុនថ្មីរបស់អ្នកដោយមានទំនុកចិត្ត :

១. ហេតុអ្វីបានជាអ្នកចាប់ផ្ដើមអាជីវកម្ម? “ដើម្បីលុយ”?

ទស្សនវិស័យពិតមានសារៈសំខាន់ចំពោះអ្នកបើកអាជីវកម្មសព្វថ្ងៃ ប៉ុន្តែការរកលុយមិនមែនជាចម្លើយប្រកបដោយនិរន្តរ៍ភាពសម្រាប់ម្ចាស់អាជីវកម្មនោះឡើយ។ ក្រុមហ៊ុនដែលជាម្ចាស់ផលិតផលឬសេវាកម្មត្រូវតែមានទស្សនវិស័យវែងឆ្ងាយដ៏ទៃទៀត ជាជាងតែការចំនេញតែមួយមុខ។ ហើយត្រូវកំណត់គោលបំនងរបស់អាជីវកម្មយ៉ាងពិតប្រាកដ ព្រោះបើអាជីវកម្មមួយដែលផ្ដោតតែលើការចំនេញមួយមុខនោះ គេពិតមិនអាចបន្តវាបានយូរអង្វែងនោះទេ គេត្រូវគិតផ្ដោតទៅលើការត្រូវការរបស់អតិថិជន ជាមួយគុណភាពដ៏ល្អ ដែលប្រកបដោយសីលធម៍ខ្ពស់ ។

២.តើអ្នកចិត្តអាជីវកម្មនោះដល់កម្រឹតណា?

ការចាប់ផ្តើមអាជីវកម្មមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសពេលដែលអ្នកបន្ថែមវាទៅលើការងារដែលអ្នកកំពុងតែធ្វើជារៀងរាល់ថ្ងៃថែមទៀតនោះ ។ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យអ្នកត្រូវចាប់ផ្ដើមអាជីវកម្មណាដែលជាចំនង់ចំនូលចិត្តរបស់អ្នក ព្រោះអ្នកមិនអាចរស់នៅជាមួយអ្វីដែលអ្នកមិនបានស្រលាញ់ពេញមួយជីវិតនោះទេ ទោះបីលុយជាកត្តាសំខាន់ក៏ដោយ។

៣. តើអ្នកបានកំណត់អតិថិជនគោលដៅសម្រាប់អាជីវកម្ម ហើយ ឬ នៅ?

ជាសំនួរសំខាន់បំផុតនៅពេលដែលអ្នកចង់មានអាជីវកម្មសម្រាប់ខ្លួនឯង​​ អ្នកត្រូវតែមានភាពច្បាស់លាស់ថាអាជីវកម្មរបស់អ្នក វាពិតជាតម្រូវការចាំបាច់របស់មនុស្សទូទៅនៅក្នុងសង្គម​។ អ្នកត្រូវសួរខ្លួនឯងថា តើអតិថិជនរបស់អ្នកស្ថិតនៅក្រុមមនុស្សណាមួយ៖ មនុស្សចាស់ ក្មេង ឬ វ័យកណ្ដាល? មនុស្សស្រី? មនុស្សប្រុស?

៤. តើអ្នកមានយុទ្ធសាស្រ្តបែបណាសម្រាប់អាជីវកម្មរបស់អ្នក?

ជាសំនួរដែលមិនអាចខ្វះបាននៅពេលដែលអាជីវកម្មរបស់អ្នកកំពុងនិងរៀបចាប់ផ្ដើម។ ពេលអ្នកមាន យុទ្ធសាស្រ្តសម្រាប់ទ្រទ្រង់អាជីវកម្មគួបផ្សំបន្ថែមទៀត​​ ការរីកចម្រើនលូតលាស់របស់អាជីវកម្មរបស់អ្នកពិតជាផ្ដល់ជាផ្លែផ្កាជាក់ជាមិនខាន។ តើអ្នកមានយុទ្ធសាស្រ្តបែបណាសម្រាប់ចងចិត្តអតិថិជនចាស់ ហើយអាចទាក់ចិត្តអតិថិជនថ្មីៗ? អ្វីដែលចាំបាច់ធំជាងនេះ អ្នកគួរធ្វើការកត់ត្រាទុកចំពោះ ការពេញចិត្តនិងការមិនពេញចិត្ត ស្ដាប់ការបញ្ចេញមតិរបស់អតិថិជន ជាជាងបណ្ដាលអោយមានបញ្ហាហើយបានធ្វើការដោះស្រាយ វាអាចបណ្ដាលអោយអ្នកបាត់បង់អតិថិជនបាន។

៥. តើអ្នកត្រូវមានផែនការអាជីវកម្មបែបណាខ្លះ?

សំនួរចុងក្រោយ​ តើអ្នកចេះរៀបចំផែនការហើយឬនៅ? វាពិតជាការចាំបាច់ដែលអ្នកត្រូវចេះធ្វើផែនការសម្រាប់ដំនើរការអាជីវកម្មរបស់អ្នក ទាំងផែនការចំនូលចំនាយ និងផែនការពង្រីកបន្ថែម ។ អ្នកត្រូវប៉ាន់ប្រមាណថា តើអ្នកត្រូវចំនាយលើអ្វីខ្លះដែលជាការចាំបាច់ និងអ្វីខ្លះជាការបន្ទាប់បន្សំ ដើម្បីការចំនាយដើមទុនរបស់អ្នកចំគោលដៅនិងបន្ថយហានិភ័យដល់អាជីវកម្មរបស់អ្នក។ ជាក់ស្ដើងបើអ្នកជាមនុស្សពូកែរៀបចំផែនការនោះ ការទាក់ទាញអតិថិជនរបស់អ្នកក៏អាចអោយអាជីវកម្មរបស់អ្នកលូតលាស់លឿនជាងអ្នកដ៏ទៃ និងផ្គួលគូរប្រគួតមិនអោយតដៃបាន។ ហើយនៅពេលអាជីវកម្មរបស់អ្នកកំពុងដំនើរការ តើអ្នកនិងមានផែនការយ៉ាងណាដើម្បីពង្រីកអាជីវកម្មរបស់អ្នកអោយកាន់តែរីកលូតលាស់ “ការរៀបផែនការរយៈពេលខ្លី និងរយៈពេលវែងរបស់អាជីវកម្ម”?


អត្ថបទ៖ សេង សុខឃីម


Comments


DSCF1211.JPG

សេង សុខឃីម

017 864 043 

093 833 314

A BLOG BY Mr.SOKHIM 

Social wiz in the media biz 

  • Facebook
  • YouTube
  • LinkedIn
  • Instagram
  • Twitter

WEEKLY NEWSLETTER 

Thanks for submitting!

© 2023 BY MR.SOKHIM. PROUDLY CREATED WITH WIX.COM

bottom of page