top of page

ចូលឆ្នាំចិន៖ តើអ្នកណាខ្លះត្រូវចែក«អាំងប៉ាវ»?

  • Writer: Mr.Sokhim
    Mr.Sokhim
  • Jan 28, 2020
  • 1 min read

ree

«អាំង​ប៉ាវ» គឺជាស្រោមសំបុត្រក្រហមដែល​មាន​ដាក់​លុយ​នៅ​ក្នុង​នោះ ជនជាតិជនតែប្រើវាជាអំណោយ។ ជាទូទៅអ្នកដែលចែកអាំងប៉ាវ គឺ​ឪពុក​ម្ដាយ ជីដូន​ជីតា និង​សាច់​ញាតិ ឲ្យ​ដល់​កូន​ចៅ។

ree

សម្រាប់ជនជាតិចិន​ពណ៌​ក្រហម​ជា​និមិត្ត​រូប​នៃ​ថាមពល សុភមង្គល និង​សំណាង​ល្អ។ ការ​ឲ្យ​អាំងប៉ាវ គឺ​ជា​ការ​ជូនពរ​ឲ្យ​មាន​សំណាង​ល្អ។ តាម​ពិត​ទៅ សារ​សំខាន់​នៃ​អាំងប៉ាវ គឺ​ស្ថិត​នៅ​លើ​ក្រដាស​ពណ៌​ក្រហម មិន​មែន​លុយ​ដែល​នៅ​ខាង​​ក្នុង​ទេ។

ree

តើអ្នកណាខ្លះដែលគួតែជូនអាំងប៉ាវទៅគេ? សម្រាប់ជនជាតិជន ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​រក​លុយ​បាន​ហើយ នោះ​ជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។ ឪពុកម្ដាយ និងកុងម៉ា ពួកគាត់នឹងបន្តផ្ដល់អាំងប៉ាវឲ្យអ្នករហូត ទោះបីពេលអ្នករៀបការមានគ្រួសារហើយក្ដី ពីព្រោះនេះជានិមិត្តរូបនៃសេចក្ដីស្រលាញ់ និងការជូនពរដល់រូបអ្នក។

ree

ការឲ្យអាំងប៉ាវនេះ មិនមែនធ្វើតែក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ។ នៅក្នុងឱកាសពិសេសដទៃទៀត ដូចជា អាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពេលក្មេងកើត ឬពេលខួបកំណើត ឬចម្រើនព្រះជន្មមនុស្សចាស់។ ការឲ្យអាំងប៉ាវ គឺជាប្រពៃណីនៃការជូនពរឲ្យអ្នកណាម្នាក់មានសំណាងល្អ និងសេចក្ដីសុខសប្បាយ៕


អត្ថបទ៖ សេង សុខឃីម



Comments


DSCF1211.JPG

សេង សុខឃីម

017 864 043 

093 833 314

A BLOG BY Mr.SOKHIM 

Social wiz in the media biz 

  • Facebook
  • YouTube
  • LinkedIn
  • Instagram
  • Twitter

WEEKLY NEWSLETTER 

Thanks for submitting!

© 2023 BY MR.SOKHIM. PROUDLY CREATED WITH WIX.COM

bottom of page