top of page

ជំនឿ៖ សែនជ្រូកខ្វៃរួច កុំភ្លេចកាត់ផ្នែកទាំង ៥នេះទុក ព្រោះអាចនាំលាភដល់អ្នក

  • Writer: Mr.Sokhim
    Mr.Sokhim
  • Jan 28, 2020
  • 1 min read

ជន​ចិន ឬ​ខ្មែរ​កាត់​ចិនមួយចំនួន តែង​កាត់​​យក​​ផ្នែក​សំខាន់ៗ​នៃ​ជ្រូក​ខ្វៃ ទៅ​ឆ្អើរ​ភ្លើង​ឲ្យ​ក្រៀម ទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​។​

ខួរ​ជ្រូក​

ខួរ​គឺ​តំណាង​​ឲ្យ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​ ដែល​អាច​​ឲ្យ​អ្នក​​ជួញ​ដូរ​​មានគំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ជា​ដើម​។​

ជន​ចិន ឬ​ខ្មែរ​កាត់​ចិនមួយចំនួន តែង​កាត់​​យក​​ផ្នែក​សំខាន់ៗ​នៃ​ជ្រូក​ខ្វៃ ទៅ​ឆ្អើរ​ភ្លើង​ឲ្យ​ក្រៀម ទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​។​

ខួរ​ជ្រូក​

ខួរ​គឺ​តំណាង​​ឲ្យ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​ ដែល​អាច​​ឲ្យ​អ្នក​​ជួញ​ដូរ​​មានគំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ជា​ដើម​។​

ត្រចៀក​ជ្រូក​

ត្រចៀក​ជ្រូក​ទាំង​ពីរ គឺ​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​​ ព្រោះ​គេ​ជឿ​ថា​ត្រចៀក​គឺ​ជា​​សរីរាង្គ​មួយ​ដែល​អា​ច​ឮដំណឹង​ផ្សេង​ៗ​​ជិតឬ​ឆ្ងាយ ហើយ​បើ​អ្នក​រក​ស៊ី​​វិញ​ គឺ​គេ​ចាំ​​ស្ដាប់​ដំណឹង​​ដែល​ភ្ញៀវ​មក​រក​ទិញ​​ជា​ដើម។​

ច្រមុះជ្រូក

ជា​ធម្មតា​សត្វ​ជ្រូក​​តែង​ប្រើ​ច្រមុះ​របស់​វា​ សម្រាប់​ហិតក្លិន​ និងដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀប​ដូច​ជា​អ្នក​ជួញដូរដែលត្រូវខិត​ខំ​ស្វះ​​ស្វែង​រក​អតិថិជន​របស់​ខ្លួន​ដូច្នោះ​​​ដែរ​។​

ក្រចក​ជើង​ទាំង​បួន

ក្រចក​ជើង​ទាំង​បួន​របស់​ជ្រូក​ ត្រូវគេជឿ​ថា​អាច​នាំ​ឲ្យ​មុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូក​អាចដើរទៅមុខបានក៏​ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺ​ជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់​ផ្ទះ​អ៊ីចឹង​ដែរ​។

ក​​​ន្ទុយ​ជ្រូក​

សត្វជ្រូក​ប្រើ​កន្ទុយ​របស់​វា​សម្រាប់​បក់​ដេញ​រុយ​ ឬសត្វ​ល្អិត​ជា​ដើម​។​ ដូច្នេះ អ្នក​រក​ស៊ី​ទុក​កន្ទុយជ្រូក​សម្រាប់​​ឲ្យ​វាដេញ​​ឧបសគ្គ​​ និងឧបទ្រព​ចង្រៃ​​នានា​ចេញ​​ពី​ហាង​លក់​ដូរ​​របស់​ពួក​គាត់​។​​

ភាគ​ច្រើន​ម្ចាស់​ផ្ទះ​តែង​តែ​​រក្សា​ទុក​ផ្នែក​ក្បាល​ និង​ជើង​​នៃ​ជ្រូក​ខ្វៃ​ សម្រាប់​ចែក​​ឲ្យ​បង​ប្អូន​​កូន​ចៅ​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​​ ហើយ​ចំណែក​សាច់​​វិញ​ ទើប​​​ចែក​​ឲ្យ​​​មិត្តភ័ក្ដិ​ និងភ្ញៀវ​ដែល​មក​​ចូល​រួម​ពិសា​អាហារ​​ជាមួយ​​គ្នា​៕


អត្ថបទ៖ សេង សុខឃីម

Comments


DSCF1211.JPG

សេង សុខឃីម

017 864 043 

093 833 314

A BLOG BY Mr.SOKHIM 

Social wiz in the media biz 

  • Facebook
  • YouTube
  • LinkedIn
  • Instagram
  • Twitter

WEEKLY NEWSLETTER 

Thanks for submitting!

© 2023 BY MR.SOKHIM. PROUDLY CREATED WITH WIX.COM

bottom of page