នៅពេលចាប់ផ្តើមរកលុយខ្លួនឯង អ្នកនឹងដឹងថាពិភពលោកនេះពិសពុល និងក្លែងក្លាយប៉ុនណា!
- Mr.Sokhim
- Jan 28, 2020
- 1 min read

ក្រោយពេលដែលអ្នកឈានចូលក្នុងវិស័យការងារ ទើបអ្នកដឹងច្បាស់ថា អ្នកផ្ទះ និងញាតិមិត្ត សំខាន់កម្រិតណា ក្នុងជីវិតដ៏ជូរចត់របស់អ្នក។ ព្រោះនៅកន្លែងធ្វើការ មានមនុស្សល្អមិនច្រើនទេ តែសម្បូរទៅដោយមនុស្ស ក្លែងក្លាយគ្រប់ជាន់ គ្រប់ធុន គ្រប់ក្លិន និងគ្រប់រសជាតិ។

អ្នកខ្លះញញឹមដាក់យើងរហូត តែធាតុពិត ក្នុងចិត្តគេកំពុងតែចង់ ស៊ីសាច់ ហុតឈាម អង្គៀមឆ្អឹងយើង យ៉ាងអន្ទះអន្ទែង។ ខ្លះទៀត សរសើរ គាំទ្រ នៅមុខយើង តែពេលដើរផុតមួយម៉ែត្រ ចាប់ផ្តើមដាក់ខ្ទះ កូរស្ករ ឆឹងត្រាវ ទាន់ហន់ និយាយអាក្រក់ពីយើង ស្អុយដូចអូញម៉ូញ។

រំលឹក ពីគុណសម្បត្តិយើងទេ តែពូកែលេខមួយ អាខាងចាប់កំហុសយើង ស្តីអោយយើង គំហកដាក់យើង ចាត់ទុកយើងជាសំរាម មិនស្មើនឹងរោមក្លៀកគេផង។

ពេលគេទម្លាក់កំហុសអោយអ្នក ប្រមាថអ្នក តែត្រូវតែលាក់ទុកក្នុងចិត្ត ហើយព្យាយាម ប្រាប់ខ្លួនឯងថា ធ្វើល្អ-បានល្អ កុំព្យាយាមបង្កើតបញ្ហា ព្រោះយើងធ្វើការដើម្បីប្រាក់ និងបទពិសោធន៏ការងារ។
នេះមិនមែនជាប្រលោមលោកទេ តែវាជាអ្វី ដែលអ្នក នឹងមិត្តភក្តិជាច្រើនរបស់អ្នកត្រូវជួប។
សង្ឃឹមថា នេះអាចជាគំនិតមួយ ដែលអាចអោយប្អូនៗ ជំនាន់ក្រោយ យល់ពីបរិយាកាសខ្លះៗ នៃសង្គមការងារបច្ចុប្បន្ន៕
អត្ថបទ៖ សេង សុខឃីម
Commentaires