មេរៀនជីវិតទាំង ៩ គ្មានបង្រៀនឡើយនៅសាលា លុះត្រាឈានជើងចូលសង្គមទើបភ្លឺភ្នែក!
- Mr.Sokhim
- Jan 28, 2020
- 1 min read

ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ បានជួបប្រទះរឿងរ៉ាវសំខាន់ៗជាច្រើនទាំងល្អ និង អាក្រក់ ហើយអាចចាតទុកថាជាមេរៀនដែលគួរតែចងចាំ។ មេរៀនទាំងនោះមិនមានសាលាណាមួយបង្រៀនឡើយ មានតែជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ។ ថ្ងៃនេះខ្ញុំបាទសូមចែករំលែកមេរៀនជីវិត9ចំនុចដែលមនុស្សគ្រប់គ្នាត្រូវតែជួបក្នុងការរស់នៅដោយមិនអាចគេចបាន៖

១. សូមកុំតម្រូវតាមចិត្ត៖ ជាការពិតណាស់ថាគ្មានអ្នកណាម្នាក់អាចផ្គាប់ចិត្តអ្នកដ៏ទៃបានឡើយ ដូចនេះមិនត្រូវទាមទាអោយគេធ្វើតាមចិត្តរបស់អ្នករហូតនោះទេ។
២. សូមរៀនធ្វើ៖ អ្វីដែលអ្នកមិនចេះ មិនគួរបោះបង់វាឡើយ អ្នកត្រូវតែរៀនធ្វើសន្សំចំណេះដឹងបន្ថែម។
៣. សូមបោះចោលរឿងមិនបានការ៖ ប្រសិនបើអ្នកជួបរឿងស្មុកស្មាញ់ក្នុងជីវិត អ្នកគួរតែបោះបង់ ឬ បំភ្លេចវាចោលទៅ។
៤. សូមកុំខ្លាចបរាជ័យ ឬ ធ្វើខុស៖ បើមិនខុស គឺរកត្រូវមិនឃើញឡើយ ដូចនេះត្រូវតែធ្វើដោយការ ព្យាយាម និង មិនត្រូវខ្លាចភាពបរាជ័យឡើយ។

៥. សូមកុំចូលរួមកាត់ក្ដី៖ មានរឿងរ៉ាវជាច្រើនដែលអ្នកគ្រាន់តែលឺ ឬ ឃើញមួយភ្លែត។
៦. សូមរៀនទទួលយកការពិត៖ គ្មាននរណាម្នាក់ចង់ឲ្យការខិតខំរបស់ខ្លួនទទួលបានលិទ្ធផលមិនល្អឡើយ តែត្រូវបើកចិត្តឲ្យទូលាយទទួលយកការពិត។
៧. សូមរៀនសូត្រពីអ្វីដែលបរាជ័យ៖ ទាល់តែអ្នកដឹងពីចំនុចដែលធ្វើឲ្យអ្នកបរាជ័យ ទើបអ្នកអាចស្ដារ និងវិវត្តន៍ស្ថានភាពមករកភាពប្រសើរបាន។

៨. សូមកុំមើលក្រោយ៖ ទម្រាំឈានជើងដល់ចំណុចណាមួយម្នាក់ៗបានខិតខំច្រើនណាស់ ដូចនេះផ្លូវទៅមុខទៀតរឹតតែជួបបញ្ហាទ្វេដង។ ចូរកុំចុះចាញ់ និង មានអារម្មណ៏ថាចង់ត្រឡប់ក្រោយ។
៩. ការឈ្នះមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ៖ ជ័យជន្នះខ្លះមិនប្រាកដ្ឋថាធ្វើឲ្យអ្នកថ្កុំថ្កើង ឬ ប្រសើរឡើយ មានតែធ្វើឲ្យអ្នកថមថយទៅវិញ ដូចនេះរឿងខ្លះមិនបាច់ឈ្នះចាញ់ពេកឡើយ។
អត្ថបទ៖ សេង សុខឃីម
Comentarios